ទ្រង់ហៅដោយស្រឡាញ់ by impuls
ទ្រង់ហៅដោយស្រឡាញ់
១.
ជីវិតរសាត់បាត់ដូចជាផ្សែង
ដូចខ្លែងដែលដាច់រសាត់គ្មានខ្សែ
ទឹកភ្នែកហូរតែឯងឥតមានពេលល្ហែ
ភពងងឹតឥតប្រួលប្រែបាំងក្តីពិត
២.
ទោសអ្នកពីមុនទ្រង់ចង់លុបចេញ
ទ្រង់អាចបំពេញអ្នកក្នុងជីវិត
តាំងទ្រង់ឡើងទទួលក្តីស្រឡាញ់ពិត
មានមេត្រីពេញដួងចិត្តឥតសង្ស័យ
បន្ទរ (코러스) x2
បើជីវិតក្នុងព្រះហស្តទ្រង់
ការភ័យព្រួយលែងមានទៀតឡើយ
បានទទួលសេចក្តីពិតហើយ
អ្នកនឹងឃើញតែក្តីស្រឡាញ់ជានិច្ច
៣.
ព្រះគ្រីស្ទចង់អត់ទោសអ្នកពេកក្រៃ
ទ្រង់ជាដង្វាយឲ្យធួនបានអ្នក
ថ្វាយជីវិតទៅក្នុងព្រះហស្តទ្រង់ជាក់
ក្តីសង្ឃឹមមានអ្នកលែងសង្ស័យ
Click to rate this post!
[Total: 0 Average: 0]
You must sign in to vote